SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SMEs ចំនួន៧៤៩ ទទួលបានការគាំទ្រនិងឱកាសកសាងសមត្ថភាព និងប្រាក់កម្ចីជាង២លានដុល្លារ


SMEs ចំនួន៧៤៩ ទទួលបានការគាំទ្រនិងឱកាសកសាងសមត្ថភាព និងប្រាក់កម្ចីជាង២លានដុល្លារ
A+ A-

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការនិងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកន្លងមក ដែលមាន SMEs ចំនួន ៧៤៩ បានទទួលការកសាងសមត្ថភាព និងប្រាក់កម្ចីចំនួនជាង២លានដុល្លារ។ នេះបើតាមការឱ្យដឹងពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម គឺជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់របស់សមាគម ខណៈពេលដែលសមាគម បានបង្កើតគណៈកម្មការចំនួនពីរ ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់យោបល់ និងអនុវត្តកម្មវិធីនេះ។ លោកឧកញ៉ា បានបន្ថែមថា សមាគមមានទស្សនវិស័យជួយសមាជិករបស់យើង ដោយទទួលបានការគាំទ្រហិរញ្ញប្បទាន ទាំងកម្ចី និងឱកាសវិនិយោគផ្សេងៗ។

ក្នុងកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាស្វែងរកការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធនេះ មានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ធនាគារ ABA , ធនាគារអភិវឌ្ឍន៍ជនបទ, ធនាគារ J Trust Royal Plc, ធនាគារកាណាឌីយ៉ា និងគម្រោង Feed the Future Cambodia Harvest III បានចូលរួមប្រជុំពិភាក្សាប្រមូលធាតុចូល និងអនុសាសន៍លើការអនុវត្តនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី