SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ ដាក់ចេញសេវាកម្មចំនួន១៧ តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់វិស័យឯកជន


ក្រសួងការងារ ដាក់ចេញសេវាកម្មចំនួន១៧ តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់វិស័យឯកជន
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើទំនើបកម្មកម្មវិធីកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារសំខាន់ៗចំនួន១៧ចំណុច តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់វិស័យឯកជនឱ្យមានភាពងាយស្រួល និងតម្លាភាព ដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងវិស័យអប់រំបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល។

បើតាមក្រសួងការងារ ក្នុងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារចំនួន១៧នោះ រួមមាន៖ ១.ការចុះបញ្ជិកាសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស, ២. ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំសហគ្រាស, ៣. ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ, ៤. ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស, ៥. ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ, ៦. ការផ្តល់សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ, ៧. បច្ចុប្បន្នភាពទិដ្ឋាការ«ចូល»លើសៀវភៅការងារ, ៨. បច្ចុប្បន្នភាពទិដ្ឋាការ«ចេញ»លើសៀវភៅការងារ និង៩. ការផ្តល់ទុតិយតាសៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។

ចំពោះ ទី១០. ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក, ១១ ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, ១២. ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេង, ១៣. ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការបន្ថែមម៉ោង, ១៤. ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍, ១៥. ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួល, ១៦. ការផ្តល់លិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ និង១៧. ការហ្វឹកហ្វឺនកូនជាង/កម្មសិក្សា ការផ្លាស់ប្តូរសៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរពីទម្រង់ចាស់មកទម្រង់ថ្មី។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់លេខទំនាក់ទំនង លេខ១២៩៧ និងអ៊ីម៉ែល [email protected] សម្រាប់សាធារណជនដែលមានចម្ងល់ មានបញ្ហាបច្ចេកទេសណាមួយទាក់ទងនឹងការប្រើប្រាស់កម្មវិធីកម្រងសេវាស្វ័យប្រវត្តិកម្មនេះផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី