SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់ ផ្តោតលើការពង្រីកនវានុវត្តន៍បៃតង


កម្ពុជា បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុថ្នាក់តំបន់ ផ្តោតលើការពង្រីកនវានុវត្តន៍បៃតង
A+ A-

ភ្នំពេញ៖ កម្ពុជា បានដាក់ឱ្យដំណើរការ Çកម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុÈ ដែលជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ផ្អែកលើការវិនិយោគ ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម នៅតែដើរតួនាទីគន្លឹះក្នុងសេដ្ឋកិច្ចកម្ពុជា ហើយការធ្វើបរិវត្ត​កម្មសហគ្រាសទាំងនេះ ឱ្យក្លាយជាធុរកិច្ចដែលមានភាពប្រកួតប្រជែងនិងផ្អែកលើបច្ចេកវិទ្យា ត្រូវការ​ទុនវិនិយោគ បច្ចេកវិទ្យាកម្រិតខ្ពស់ និងភាពជាដៃគូរឹងមាំទាំងក្នុងស្រុកនិងអន្តរជាតិ។ កម្មវិធីនេះ បានគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំ ដោយលើកកម្ពស់នវានុវត្តន៍ និងការវិនិយោគរួមទុន ដែលនឹងបង្កើនសមត្ថភាពសហគ្រិន និងជំរុញសេដ្ឋកិច្ចបៃតងឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបានគោលដៅអាកាសធាតុជាតិ និងការពារធនធានធម្មជាតិ។ ក្នុងនោះ កម្ពុជា បានប្តេជ្ញាគាំទ្របច្ចេកវិទ្យាថ្មីៗ ដែលអាចកសាងអនាគតស្អាតបៃតង និងប្រកប ដោយចីរភាពសម្រាប់មនុស្សគ្រប់រូប។ ធាតុសំខាន់មួយនៃកម្មវិធីនេះ គឺមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដែលជាយន្តការវិនិយោគមានទឹកប្រាក់គោលដៅចំនួន ២០០លានដុល្លារ ដោយមានហិរញ្ញប្បទានសម្រាប់ការខាតបង់ដំបូងចំនួន ៨៣,៧៥លានដុល្លារ ផ្តល់ដោយមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាស​ធាតុ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគពីវិស័យឯកជន។

លោកស្រី ផាក សេក្យុង ប្រធានក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ បានន្ថែមថា នវានុវត្តន៍អាកាសធាតុត្រូវតែភ្ជាប់ជាមួយការវិនិយោគ ដើម្បីទទួលបានជោគជ័យជាក់ស្តែង។ តាមរយៈមូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ធនាគារអភិវឌ្ឍន៍កូរ៉េ មានមោទនភាពក្នុងការគាំទ្រកម្មវិធីហិរញ្ញប្បទានមួយនេះ ដែលផ្សារភ្ជាប់អាជីវកម្មបច្ចេកវិទ្យាអាកាសធាតុសក្តានុពល ជាមួយនឹងទុនដែលពួកគេត្រូវការ ដើម្បីពង្រីកបច្ចេកវិទ្យា តាមរយៈកិច្ចសហការជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូ​ផ្សេងៗ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី