2024-09-17
ហ៊ត គឹមលី
2024-09-17
ហ៊ត គឹមលី
ភ្នំពេញ៖ លោក Aka Darren Watkins Jr ដែលត្រូវបានគេស្គាល់ថា IShowSpeed ឬ Speed គឺជា YouTuber ជនជាតិអាម៉េរិកដ៏ល្បីមួយរូបនៅលើពិភពលោក។ YouTuber វ័យ១៩ឆ្នាំរូបនេះ ចាប់ផ្តើមឆានែល YouTube របស់ខ្លួននៅឆ្នាំ២០១៦ ដោយបង្ហោះវីដេអូ Grame ដូចជា Fortnite និង NBA 2k, FIFA, Minecraft និង Roblox ។
រឿងដែលគួរឱ្យអស្ចារ្យនោះគឺ YouTube Channel របស់ IShowSpeed ទទួលបានចំនួនអ្នក Subscribe 30 លាននាក់ តាមរយៈការឡាយផ្ទាល់កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅ Pub Street ទឹកដីអង្គរ ខេត្តសៀមរាប ដោយទទួលបានចំណាប់អាម្មណ៍មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ពោលគឺថែមទាំងអ្នកគាំទ្ររបស់យុវជនវ័យក្មេងរូបនេះ នៅទូទាំងពិភពលោកផងដែរ។ IShowSpeed មិនត្រឹមតែជាអ្នកបង្កើត YouTube ដ៏ពេញនិយមប៉ុណ្ណោះទេ គាត់ក៏ជា Live Steamer, សិល្បករចម្រៀងថែមទៀតផង។
បើតាមរបាយការណ៍របស់ The US Sun បានបង្ហាញថា Speed អាចរកប្រាក់ចំណូល Google AdSense ចន្លោះពី១០លានដុល្លារទៅ ១២លានដុល្លារពីឆានែល YouTube របស់គាត់ ដោយគិតត្រឹមឆ្នាំ២០២៤។ លើសពីនេះ Speed ទទួលបានចំនួនទឹកប្រាក់បន្ថែមពីការឧបត្ថម្ភរបស់ក្រុមហ៊ុន ម៉ាកយីហោល្បីៗ, អ្នកគាំទ្រដែលចូលចិត្តមើលការផ្សាយបន្តផ្ទាល់ (Live Stream) នៅលើ YouTube Channel និងចំណូលពីបណ្ដាញសង្គមផ្សេងៗទៀតផងដែរ។
បើតាមការវិភាគទិន្នន័យតាម Social Blade YouTube Channel របស់ Speed ទាក់ទាញអ្នកមើលយ៉ាងហោចណាស់មួយលានដង ជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកពិចារណា អ្នកមើល 1K Views ទទួលបាន CPM $7 ដោយ Social Blade គិតជាមធ្យម YouTube Channel IShowSpeed អាចរកចំណូលបាន ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Google AdSense ។
ដូច្នេះ IShowSpeed អាចរកបានជាង $៣០ម៉ឺនដុល្លារ ជារៀងរាល់ខែពី YouTube, ការឧបត្ថម្ភ, ការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមផ្សេងៗ ជាដើម។ តួលេខទាំងនេះ នឹងបន្តកើនឡើងសម្រាប់ YouTubers ដ៏ពេញនិយមមួយរូបនៅក្នុងពិភពលោក នៅពេលដែលអាជីពរបស់គាត់រីកចម្រើន ហើយគាត់កាន់តែល្បីល្បាញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី