2024-03-24
គិត បុប្ផា
2024-03-24
គិត បុប្ផា
ភ្នំពេញ៖ ហុងកុង នឹងពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងកែច្នៃអាហារនៅកម្ពុជា។
បើតាមការលើកឡើងរបស់ លោកបណ្ឌិត Patrick LAU អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ការវិនិយោគនេះ ដើម្បីទាញប្រយោជន៍ពីសក្តានុពលនៃកសិផលសំខាន់ៗ ដែលកម្ពុជា ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកែច្នៃទៅជាផលិតផលសម្រេចដើម្បីនាំចេញ។
ក្នុងជំនួបជាមួយ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត Patrick LAU បានឱ្យដឹងថា កសិផលសំខាន់ៗ ដែលកម្ពុជា ពុំទាន់មានលទ្ធភាពកែច្នៃទៅជាផលិតផលសម្រេចដើម្បីនាំចេញនោះ មានដូចជា ស្វាយចន្ទី កៅស៊ូ និងស្រូវអង្ករ ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ សុខ សុភ័ក្ត្រ បានជម្រាបជូនភាគីហុងកុងអំពីសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនវិនិយោគ និងពាណិជ្ជកម្ម, ពិសេសការដាក់ឱ្យអនុវត្តច្បាប់វិនិយោគថ្មី និងបទប្បញ្ញត្តិពាក់ព័ន្ធ, ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី-ពហុភាគី, គោលនយោបាយនានាក្នុងការគាំទ្រនិងជំរុញឌីជីថលូបនីយកម្ម ព្រមទាំងកម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ផងដែរ។
បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ២០ មីនា លោកបណ្ឌិតអនុប្រធានប្រតិបត្តិ Patrick LAU បានប្តេជ្ញានាំយកព័ត៌មានរបស់កម្ពុជាជូនវិនិយោគិន និងធុរជនហុងកុង។ លើសពីនេះ
ភាគីហុងកុង បានសន្យាថានឹងអញ្ជើញវិនិយោគិន និងផលិតករកម្ពុជា មកចូលរួមព្រឹត្តិការណ៍ពិព័រណ៌ វេទិការ សន្និសីទថ្នាក់តំបន់ និងអន្តរជាតិនានា ដែលហុងកុងនឹងរៀបចំ ដើម្បីកម្ពុជាអាចបង្ហាញពីគោលនយោបាយ និងផលិតផលសក្តានុពលទាំងនោះ កាន់តែទូលំទូលាយ និងច្បាស់លាស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី