SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ប្រាសាទអង្គរវត្ត»របស់កម្ពុជា ជាប់លេខ១ ក្នុងចំណោមប្រទេសចំនួន៧២ ដែលមានកន្លែងមើលថ្ងៃរះស្អាតជាងគេ


«ប្រាសាទអង្គរវត្ត»របស់កម្ពុជា ជាប់លេខ១ ក្នុងចំណោមប្រទេសចំនួន៧២ ដែលមានកន្លែងមើលថ្ងៃរះស្អាតជាងគេ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ឈរលើលេខរៀងទី១ ដែលមានកន្លែងសម្រាប់មើលថ្ងៃរះស្អាតជាងគេក្នុងចំណោមប្រទេសចំនួន ៧២ នៅលើពិភពលោក។ នេះបើតាមការប្រមូលទិន្នន័យនៃការស្វែងរកទីតាំងថ្ងៃរះស្អាតបំផុតជុំវិញពិភពលោករបស់ Mornings.co.uk។

តាមការប្រមូលទិន្នន័យខាងលើ បានបញ្ជាក់ថា ប្រាសាទអង្គរវត្ត របស់កម្ពុជាបានឈរនៅលំដាប់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះស្អាតបំផុត។ ចំពោះ កន្លែងដែលមើលថ្ងៃរះស្អាតបន្ទាប់ពីកម្ពុជា គឺប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី ដែលជាប់ចំណាត់ថ្នាក់ទី៤ ខណៈដែលឧទ្យានជាតិ Murchison Falls របស់ប្រទេសអ៊ូហ្គាន់ដា ឈរនៅលំដាប់លេខរៀងចុងក្រោយគេ គឺលេខរៀងទី៧២។

តាម Mornings.co.uk បានឱ្យដឹងថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ត្រូវបានប្រជាជនលើកឡើងមកច្រើនជាងគេចំនួន ១០ ៤០៤ នាក់។ គួរជម្រាបថា កាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរចូលមកទស្សនាថ្ងៃរះចំកំពូលកណ្តាលនៅប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ចំនួន១០ ១៥៤នាក់ ដែលក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ២ ៥៧៥នាក់ និងភ្ញៀវជាតិចំនួន ៧ ៥៧៩នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី