2026-03-10
គិត បុប្ផា
2026-03-10
គិត បុប្ផា
ភ្នំពេញ៖ ការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាល នឹងក្លាយជាឱកាសក្នុងការជួយគ្នាទៅវិញទៅមកនៅពេលមានវិបត្តិ និងជាពិសេសអាចជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតស្តីពីភាពធន់នៃទុនបម្រុងអន្តរជាតិ លើកទី១ ដែលរៀបចំដោយធនាគារកណ្តាលឥណ្ឌា ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងបណ្តាធនាគារកណ្តាល»។
ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក ឡុង វីបុណ្យឫទ្ធ ក៏បានមានប្រសាសន៍ពីការវិវត្តនៃនិន្នាកាសកល និងការធ្វើពិពិធកម្មទ្រព្យសកម្មនិងរូបិយប័ណ្ណ ដែលក្នុងនោះលោកសង្កេតឃើញពីកំណើននៃការធ្វើពិពិធកម្មទៅវិនិយោគមាស ទ្រព្យសកម្មជាប្រាក់អឺរ៉ូ និងប្រាក់យ៉ន់ចិន ខណៈវិនិយោគិនខ្លះទៀតនៅមិនទាន់មានជំហរច្បាស់លាស់នៅឡើយ។
លោក ឡុង វីបុណ្យឫទ្ធ ក៏បានចូលរួមជាមតិមួយចំនួនទាក់ទងនឹងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ រួមមាន៖ ស្នើឱ្យធនាគារកណ្តាលក្នុងតំបន់ងាកមកធ្វើពិពិធកម្មទ្រព្យសកម្មក្នុងតំបន់, សិក្សាស្រាវជ្រាវលើប្រធានបទរួមស្តីពី (១) ការវិនិយោគក្នុងតំបន់លើសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណសង្គម (២) ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំនួយការងារគ្រប់គ្រងទុនបម្រុង (៣) អភិវឌ្ឍន៍ក្របខណ្ឌសម្រាប់គ្រប់គ្រងហានិភ័យ និងបង្កើតក្រុមការងារជំនាញដើម្បីសិក្សានិងជំរុញការងារនេះ និងប្រធានបទផ្សេងទៀតដែលជាចំណាប់អារម្មណ៍រួម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី