2026-02-12
ទូច សូរិយា
2026-02-12
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ពិចារណាពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីពង្រឹងភាពម្ចាស់ការរបស់កម្ពុជា លើទឹកដោះគោ ដែលជាទំនិញយុទ្ធសាស្ត្រ ដោយក្រសួងត្រៀមផ្តល់ការគាំទ្រចាំបាច់នានា។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។
ក្នុងជំនួបនោះ លោក កុយ សុវណ្ណ តំណាងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ជាមួយទុនវិនិយោគដំបូង ១៥លានដុល្លារ ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានបង្កើនទុនវិនិយោគរហូតដល់ ៧៥លានដុល្លារ។ ក្រុមហ៊ុនមានបុគ្គលិកជាង ៦០០នាក់ ដែលកំពុងផលិត និងផ្គត់ផ្គង់ផលិតផលទឹកដោះគោសម្រាប់អតិថិជននៅទូទាំងប្រទេស ជាមួយបណ្តាញលក់រាយប្រមាណ ៥០ ០០០កន្លែង និងបណ្តាញលក់អាជីវកម្មជាង ៦០០ ទីតាំង។
ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រឹងកិច្ចសហការជាមួយក្រសួងលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ពិសេសផ្នែកវិទ្យាសាស្ត្រអាហារ ការអភិវឌ្ឍការវេចខ្ចប់ និងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម។ ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញក្រុមហ៊ុនឱ្យចូលរួមបង្ហាញនវានុវត្តន៍របស់ខ្លួន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤។
លើសពីនេះ តំណាងក្រុមហ៊ុនក៏បានបង្ហាញផែនការនាំយកខ្សែច្រវាក់ផលិតកម្ម សម្រាប់ផលិតទឹកដោះគោស្រស់ថ្មី ព្រមទាំងពង្រីកការចិញ្ចឹមគោយកទឹកដោះ និងកសិកម្មតាមកិច្ចសន្យា ជាមួយប្រជាពលរដ្ឋចិញ្ចឹមគោ ដែលរំពឹងថានឹងបង្កើតការងារប្រមាណ ២០០កន្លែងបន្ថែមទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី