2025-11-11
ទូច សូរិយា
2025-11-11
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ បម្រើសេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣ ៥៥៣សេវា ដែលទទួលបានចំណូលសរុប ៥៩០ ៤៧២ ៣០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារ របស់អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តក្រចេះ។
បើតាមរបាយការណ៍ រយៈពេល៩ខែនោះ សេវាប្រជាពលរដ្ឋស្នើសុំច្រើនជាងគេរួមមាន វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ១ ៤៣៤សេវា, វិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីចំនួន ៨១៣សេវា (តាមប្រព័ន្ធអនឡាញបានចំនួន ៤៦០សេវា), វិស័យសាធារណការ និងដឹកជញ្ជូនចំនួន ៥៤៣សេវា, វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន ១៣២សេវា, ការងារនីត្យានុកូលកម្មផ្តល់បានចំនួន ៨១សេវា, វិស័យព័ត៌មានចំនួន ៣១សេវា, វិស័យសុខាភិបាលចំនួន ២៤សេវា, វិស័យទេសចរណ៍ចំនួន ១៦សេវា, ការងាររដ្ឋបាលចំនួន ១០សេវា និងវិស័យរ៉ែ និងថាមពលមានចំនួន ៩សេវា។
ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទាំង៧ របស់ខេត្តក្រចេះ ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីបានបម្រើពលរដ្ឋចំនួន ៨៣ ១៣៥សេវា ទទួលបានចំណូលសរុប ៩០ ៧២៨ ២៣៣រៀល ខណៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន ៣៥ ៧២៣សេវា និងទទួលបានចំណូលសរុប ៥៦ ៥៤០ ២៣៦រៀល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី