2025-11-11
គិត បុប្ផា
2025-11-11
គិត បុប្ផា
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពី «ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ»។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម Cho Hyun រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម Cho Hyun បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-កូរ៉េ ពិសេសការផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្ក្រាបបទល្មើសដែលកើតមាននៅកម្ពុជា និងកូរ៉េ រួមទាំងនៅបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះក៏មានការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមអភិសនិ្តបណ្ឌិត បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនារយៈពេលកន្លងមក។
ប្រមុខការទូតកូរ៉េ ក៏បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថាទំនាក់ទំនងរវាងក្រសួងទាំងពីរ នឹងបន្តរីកលូតលាស់ជាលំដាប់ បង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការនានាដែលស្ថាប័នទាំងពីរបានផ្តួចផ្តើម ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ ដែលត្រូវបានឯកភាពពីសំណាក់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ភាគីទាំងពីរ បានប្ដេជ្ញាចិត្តពង្រីកចំណងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយសង្ឃឹមយ៉ាងជឿជាក់ថា ប្រទេសទាំងពីរ នឹងត្រូវបន្តពង្រឹងពង្រីកឥតឈប់ឈរទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី