2025-04-15
គន ម៉េងហុង
2025-04-15
គន ម៉េងហុង
ភ្នំពេញ៖ តំបន់ភូមិភាគឦសាន មានសក្តានុពលខ្ពស់ ជាពិសេសខាងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ប៉ុន្តែខេត្តនីមួយៗ ហាក់បីដូចជាមិនទាន់អាចទាញយកឧត្តមប្រយោជន៍ពីសក្តានុពលទាំងនេះជាអតិបរមានៅឡើយ។ ចំពោះកត្តាឧបសគ្គ ដែលវិនិយោគិន និងភ្ញៀវទេសចរ ជួបប្រទះបញ្ហាប្រឈមចម្បងៗ មានដូចជាថ្លៃអគ្គិសនី មិនមានភាពប្រកួតប្រជែង, អត្រាការប្រាក់ខ្ពស់ និងកង្វះហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗ។
ក្រៅពីនេះ វិនិយោគិន និងភ្ញៀវទេសចរ ក៏ជួបបញ្ហាកង្វះពលកម្មជំនាញ, បរិមាណ និងគុណភាព, បញ្ហាចុះបញ្ចីដីធ្លី, បញ្ហាសម្បទានដីសេដ្ឋកិច្ចអសកម្ម, បញ្ហាគ្រប់គ្រងរបស់សហគមន៍ទេសចរណ៍ និងកង្វះការចូលរួមរបស់វិស័យឯកជនផងដែរ។ បច្ចុប្បន្ន ផលិតកម្មកែច្នៃផលិតផល-កសិឧស្សាហកម្ម នៅតំបន់ឦសាននេះ គឺនៅមានកម្រិត និងទ្រង់ទ្រាយតូច (Small scale) ហើយមានលក្ខណៈរាយប៉ាយ។
ពាក់ព័ន្ធនិងកសិផលសំខាន់ៗនៅតំបន់ខាងលើនេះ ពិសេសកៅស៊ូ ស្វាយចន្ទី ដំឡូងមី និងចេកអំបូងលឿង ដែលសុទ្ធសឹងជាដំណាំសក្តានុពលក្នុងបណ្តាខេត្តទាំងនេះ ស្ទើរតែទាំងអស់គឺត្រូវបាននាំចេញជាវត្ថុធាតុដើម (raw materials) ទៅប្រទេសជិតខាង ដែលធ្វើឱ្យបាត់បង់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ ក្រៅពីវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តំបន់ទាំងនេះ ក៏មានលក្ខខណ្ឌអំណោយផលខ្ពស់លើវិស័យទេសចរណ៍ ប៉ុន្តែការវិនិយោគផ្នែកផ្គត់ផ្គង់ និងទំហំភ្ញៀវទេសចរ ផ្នែកតម្រូវការ ទៅទស្សនាបណ្តាខេត្តទាំងនេះនៅមានកម្រិតទាប៕
ប្រភពដកស្រង់ពីសៀវភៅ៖ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី