SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អង្ករ គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រូវបានតាំងបង្ហាញ និងលក់នៅក្នុងពិព័រណ៍អាស៊ាន-ឥណ្ឌា


អង្ករ គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រូវបានតាំងបង្ហាញ និងលក់នៅក្នុងពិព័រណ៍អាស៊ាន-ឥណ្ឌា
A+ A-

ភ្នំពេញ៖ អង្ករ គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រូវបាន លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច និងមន្រ្តីស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន រៀបចំស្តង់ពិព័រណ៍តាំងបង្ហាញ និងលក់នៅក្នុងពិព័រណ៍អាស៊ាន-ឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងពិព័រណ៍ ដែលសហការរៀបចំដោយ ស្ថានបេសកកម្មឥណ្ឌាប្រចាំអាស៊ាន ស្ថានទូតឥណ្ឌាប្រចាំទីក្រុងហ្សាការតា និងក្រុមហ៊ុន Indoindians កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Westin ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនេះ ក្រៅពីផលិតផលខាងលើ កម្ពុជា ក៏បានតាំងបង្ហាញស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌលគីរី ដំណាប់ស្វាយ ចេក ម្នាស់ អំបិលកំពត ក្រម៉ាខ្មែរ នៅក្នុងពិព័រណ៍ឥណ្ឌា-អាស៊ាន ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ទន្ទឹមនេះ ស្ថានបេសកកម្មកម្ពុជា ក៏បានផ្តល់នូវគ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ និងផលិតផលខ្មែរដទៃទៀត ជូនដល់ភ្ញៀវដែលបានចូលរួមក្នុងពិព័រណ៍ខាងលើ ដើម្បីភ្លក់រសជាតិ និងបង្ហាញពីគុណភាព ព្រមទាំងដាក់បង្ហាញសៀវភៅកេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៌សំបូរបែបរបស់កម្ពុជា ទេសចរណ៍ ស្នាដៃម្ហូបខ្មែរ ក៏ដូចផលិតផលកម្ពុជាមួយចំនួន នៅកាន់ទីផ្សារអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី