2024-01-27
គិត បុប្ផា
2024-01-27
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន GTV MOTOR នឹងបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV ម៉ាកយីហោរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ស្ថិតនៅដឺព្រេមៀរ សែនសុខ។ ក្នុងពិធីនេះ នឹងមានវាគ្មិនជំនាញចំនួន ៥រូប មកពីស្ថាប័នផ្សេងៗ ចូលរួមបញ្ចេញមតិគាំទ្រផលិតផលរថយន្តជាតិ។
វាគ្មិនដែលនឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធ និងបើកបរសាកល្បង រថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នោះ រួមមាន៖ ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានអគ្គនាយក្រុមហ៊ុន GTV MOTOR នឹងបកស្រាយលើប្រធានបទ «GTV កសាងក្តីសុបិនប្រជាជនខ្មែរ និងឧស្សាហកម្មយានយន្តកម្ពុជា» និងលោក សឿន ដារ៉ា នាយកប្រតិបត្តិ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នឹងលើកយកប្រធានបទ «សេដ្ឋកិច្ចទីផ្សារវិស័យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា» មកបកស្រាយ។
ចំណែក ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយក វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងលើកយកប្រធានបទ «ការបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យយានយន្តកម្ពុជា» មកបកស្រាយក្នុងកម្មវិធី, ឯកឧត្តម ចាន់ សូផា អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជា នឹងបកស្រាយលើប្រធានបទ «ស្តង់ដារបច្ចេកទេសសម្រាប់ឧស្សាហកម្មយានយន្តកម្ពុជា» និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹងបកស្រាយប្រធានបទ «គាំទ្រផលិតផលជាតិកម្ពុជា គាំទ្រSMEខ្មែរ»។
គួរបញ្ជាក់ថា ពិធីសម្ពោធ និងបើកបរសាកល្បង ដែលនឹងប្រព្រឹត្តឡើងនៅដឺព្រេមៀរ សែនសុខ អគារ D សាធារណជន អាចចូលរួមក្នុងកម្មវិធីបានដោយសេរី ដើម្បីទទួលបានបទពិសោធពីកម្លាំង និងគុណភាពបច្ចេកទេសនៃគ្រប់ម៉ូដែល របស់ GTV Motor។ ជាមួយគ្នានេះ សាធារណជនអាចចុះឈ្មោះចូលរួមកម្មវិធីតាមរយៈតំណភ្ជាប់ https://forms.gle/VquAcjH2fs4QyWLc7 ឬអាចសួរព័ត៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ ០៧១ ៥៩៤ ៥៧៧៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី