2025-05-20
ទូច សូរិយា
2025-05-20
ទូច សូរិយា
ភ្នំពេញ៖ សហជីពកម្ពុជា និងសហជីពចិន នឹងសហប្រតិបត្តិការក្នុងការកសាងសមត្ថភាព និងបង្កើនជំនាញវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលជាមូលដ្ឋានក្នុងការជំរុញផលិតភាពផលិតកម្មនៅក្នុងគ្រប់សកម្មភាពអាជីវកម្ម។ នេះបើតាមការលើកឡើងរបស់លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងជំនួបជាមួយគណៈប្រតិភូសហព័ន្ធសហជីពប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន និងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបង្ហាញនូវវឌ្ឍនភាពការងារនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ជាពិសេសការលើកកម្ពស់សិទ្ធិការងារ ការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ ការពង្រីករបបសន្តិសុខសង្គម និងការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
ជាមួយគ្នានេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា សហជីព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្ររាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវសមិទ្ធផលខាងលើ សំដៅធានាឱ្យបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ក៏បានអរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ និងបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី