2025-09-11
គិត បុប្ផា
2025-09-11
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា Air Cambodia និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) អំពីការគ្រោងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់ គឺ C909 regional ចំនួន ២០គ្រឿង។
បើតាមការបញ្ជាក់របស់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងចំណោមយន្តហោះ ២០គ្រឿងនេះ កម្ពុជា នឹងបញ្ជាទិញចំនួន ១០គ្រឿង និងចំនួន ១០គ្រឿងផ្សេងទៀត គឺមានបំណងបញ្ជាទិញ។ ជាមួយគ្នានេះ ភាគីកម្ពុជា-ចិន គ្រោងសហការគ្នាលើការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។
ឯកឧត្តម Wang Wenbin លើកឡើង កាលពីថ្ងៃទី១០ ខែកញ្ញា ថា ការបញ្ជាទិញយន្តហោះនេះផងដែរ ជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី