2025-09-09
ទូច សូរិយា
2025-09-09
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហឺ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រីនៃចិន បានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀតពីប្រទេសចិនមកកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគចិនដែលជាប្រភពទុនវិនិយោគធំជាងគេរបស់កម្ពុជាផងដែរ។
ការលើកទឹកចិត្តរបស់ឯកឧត្តម He Lifeng នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មុនចូលរួមពីធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)។
ឯកឧត្តម He Lifeng បានលើកឡើងថា CIFIT ជាវេទិកាមួយដែលទទួលការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ដែលឯកឧត្តមប្រធានាធិបតីផ្ទាល់ធ្លាប់បំពេញតួនាទីជាប្រធានគណៈកម្មាធិការរៀបចំ CIFIT នៅពេលឯកឧត្តមជាអភិបាលខេត្តហ្វូជៀន នៅអំឡុងឆ្នាំ១៩៩៩-២០០២។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា CIFIT មិនត្រឹមតែជាវេទិកាសម្រាប់ជំរុញវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាក្បាលម៉ាស៊ីននៃនវានុវត្តន៍ដែលនឹងជំរុញឱ្យមានការបង្កើតការងារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី