2025-09-06
ឃី ភារៈ
2025-09-06
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានសម្រេចយ៉ាងជោគជ័យក្នុងការដំណើរការជើងហោះហើរពាណិជ្ជកម្មលើកដំបូង ជាមួយអ្នកដំណើរជាច្រើន ដោយប្រើយន្តហោះ Airbus-A320 នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។
ការហោះហើរនេះបានប្រព្រឹត្តទៅដោយរលូន ទាំងក្នុងផ្នែកបច្ចេកទេស ការបម្រើ និងបទពិសោធអ្នកធ្វើដំណើរ។ វាជាសញ្ញាបញ្ជាក់ដ៏សំខាន់មួយ នៃការចូលរួមរបស់កម្ពុជា ទៅក្នុងវគ្គថ្មីនៃវិស័យអាកាសចរណ៍។ នេះបើយោងតាម ទូរទស្សន៍ជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាប្រភេទព្រលាន 4F មានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប អាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន នឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ ចំណែកឯពិធីសម្ពោធជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី