SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជាង៣០ឆ្នាំហើយដែល ADB ផ្តល់កិច្ចសហការនិងគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច


ជាង៣០ឆ្នាំហើយដែល ADB ផ្តល់កិច្ចសហការនិងគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរឹងមាំក្នុងការគាំទ្រកម្ពុជា សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច អស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។ នេះជាលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស្កត ម៉ូរីស (Scott Morris) អនុប្រធាន ADB ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួបនេះ ធ្វើឡើងនាថ្ងៃទី១៦ មករា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ADB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ការសម្រេចផ្តល់ហិរញ្ញប្បទាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ- ១៩ តាមរយៈការអនុវត្ត«ក្របខ័ណ្ឌយុទ្ធសាស្ត្រ កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣»។

ក្នុងជំនួបនេះដែរ ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្នើ ADB ឱ្យបន្តគាំទ្រគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអាទិភាពមួយចំនួនដូចជា៖ ១.ការអភិវឌ្ឍវិស័យ ថាមពល, ២.ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀង និងជំរុញការធ្វើពាណិជ្ជូបនីយកម្ម, ៣.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតលើការរៀបចំប្រព័ន្ធលូ, ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការស្រង់ថ្លៃដើម, ថ្លៃវិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការផងដែរ។ 

គម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុទី៤គឺ ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលមានសមត្ថភាពបម្រើមុខងារសំខាន់ ៣ រួមមាន៖ មុខងារគ្រប់គ្រងគ្រោះមហន្តរាយ, មុខងារស្រោចស្រពកសិកម្ម និងមុខងារជាប្រភពទឹកសម្រាប់ការផលិតទឹកស្អាតបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍវិស័យឧស្សាហកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី