2025-01-05
គន ម៉េងហុង
2025-01-05
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទោះតម្លៃបន្លែក្នុងខែធ្នូ ជាមធ្យមរបស់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់លក់ចេញទាបជាងខែកន្លងមក ប៉ុន្តែនៅទទួលបានប្រាក់ចំណេញខ្ពស់ជាងតម្លៃបន្លែនៅក្រៅសហគមន៍រហូតដល់ទៅ៣ដង។
តាមការចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ឃឹម ហ្វីណង់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្លែក្នុងខែធ្នូ របស់សហគមន៍កសិកម្មទំនើបត្រាំកក់ ទទួលបានជាមធ្យម១៥០០៛/គីឡូ ដែលតម្លៃក្រៅសហគមន៍ជាទូទៅទទួលបានត្រឹមតែ ៥០០៛/គីឡូប៉ុណ្ណោះ។ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា ថ្លៃដើមផលិតសម្រាប់ដំណាំបន្លែក្នុងតំបន់ត្រាំកក់ ខេត្តតាកែវនេះ គឺប្រហែល ៨០០៛/គីឡូ។
ឯកឧត្តម ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា សហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ គឺបានបង្ហាញភាពស៊ាំ ទៅនឹងការទប់ទល់ហានិភ័យទីផ្សារ តាមរយៈការបន្តបែងចែកភាគលាភប្រាក់ចំណេញប្រចាំខែដល់សមាជិកជាលើកទី៣ ខណៈដែលតម្លៃបន្លែនៅក្រៅសហគមន៍ បានធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូ ដែលធ្វើឱ្យកសិករមិនមែនជាសមាជិកសហគមន៍មិនអាចទទួលបានប្រាក់ចំណេញ។ គួរបញ្ជាក់ថា សហគមន៍ទំនើបត្រាំកក់ បានបង្កើនបរិមាណផលិតកម្មបន្លែក្នុងខែធ្នូខ្ពស់ជាងកាលពីខែវិច្ឆិកា ក្នុងចំនួនជិត ២០តោន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី