2024-03-01
SME News
2024-03-01
SME News
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបើកឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ជំហានទី០៩ សម្រាប់កម្មវិធី« ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃ (Mobile App) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ កម្មវិធីនេះបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលដល់ ប្រជាកសិករ តាមរយៈតំណាងសហគមន៍នៅក្នុងតំបន់នីមួយៗ អាចផ្តល់ព័ត៌មានអំពីស្ថានភាពស្រូវ ប្រភេទ ស្រូវ និងកាលបរិច្ឆេទប្រមូលផលដល់ឈ្មួញប្រមូលទិញផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កម្មវិធី«ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃ ដែលបានដាក់ឱ្យប្រើប្រាស់ផ្លូវការនេះ បានបង្កើតឡើងតាំងពីដើមឆ្នាំ២០២៣ ដែលផ្តល់ថវិកាដោយកម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ក្រោមជំនួយសហគមន៍អឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។
គោលបំណងដែលសហព័ន្ធស្រូវអង្ករកម្ពុជា បង្កើតកម្មវិធី«ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃនេះឡើង ដើម្បី បង្កភាពងាយស្រួលដល់ប្រជាកសិករ តាមរយៈតំណាងសហគមន៍នៅក្នុងតំបន់នីមួយៗ ក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពស្រូវ ប្រភេទ ស្រូវ និងកាលបរិច្ឆេទប្រមូលផលដល់ឈ្មួញប្រមូលទិញ។ ជាមួយគ្នានេះ ភាគីរោងម៉ាស៊ីនកិនស្រូវ អាចប្រកាសអំពីគោលបំណងលើប្រភេទស្រូវ និងចំនួនដែលខ្លួនត្រូវការឱ្យដល់ ឈ្មួញប្រមូលទិញ សហគមន៍កសិកម្ម ឬកសិករ ដែលមានស្រូវហើយចង់លក់ និងឈានទៅរកការផ្គូរផ្គង ពាណិជ្ជកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី