2025-09-04
ទូច សូរិយា
2025-09-04
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា រយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានពាក្យបណ្ដឹងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាកប្រព្រឹត្តដោយបុគ្គលមួយចំនួន ដែលបាននិងកំពុងចរាចរចែកចាយ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវម្ចាស់ ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន ចូលរួមទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលអាចនៅតែបន្តកើតមានឡើងជាយថាហេតុ នៅកម្ពុជា។
ក.ប.ប. បានបញ្ជាក់ថា សកម្មភាពទាំងនេះ ជាការបំពានទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញនិងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងច្បាប់និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែល កំពុងនៅជាធរមានផ្សេងៗទៀត ហើយដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពអ្នកប្រើប្រាស់ ខាតបង់ផលប្រយោជន៍ សេដ្ឋកិច្ចជាតិ និងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនស្របច្បាប់ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានជំរុញម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅកម្ពុជា។ ក្នុងករណីរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើ និងការអនុវត្ត មិនសុចរិតណាមួយនោះ អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាស្ថាប័នផ្ដល់អាណត្តិដោយច្បាប់ នឹងចាត់វិធានការដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដោយមិនមានការលើកលែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី