SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យគណៈកម្មាធិការផ្តោតលើការការពារអ្នកប្រើប្រាស់ ការគាំទ្រសហគ្រាសក្នុងស្រុក ដើម្បីជំរុញនវានុវត្តន៍


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យគណៈកម្មាធិការផ្តោតលើការការពារអ្នកប្រើប្រាស់ ការគាំទ្រសហគ្រាសក្នុងស្រុក ដើម្បីជំរុញនវានុវត្តន៍
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យគណៈកម្មាធិការផ្តោតលើការការពារអ្នកប្រើប្រាស់ ការគាំទ្រសហគ្រាសក្នុងស្រុក និងការរួមចំណែកដល់ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម ដើម្បីជំរុញនវានុវត្តន៍។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងពីការងាររបស់គណៈកម្មាធិការ និងការផ្លាស់ប្តូរអភិក្រមពីការផ្តោតលើការបង្រ្កាប ទៅការផ្សព្វផ្សាយអប់រំ និងការគាំទ្រអ្នកផលិត។ ឯកឧត្តម នៅ លក្ខណា បានស្នើសុំកិច្ចសហការ រួមទាំងការចែករំលែកទិន្នន័យស្តីពីការផលិតក្នុងស្រុក ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះអភិក្រមថ្មីនេះ និង​ស្នើ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្តអភិក្រមការងារជា Çអង្គតែមួយរបស់រាជ​រដ្ឋាភិបាលÈ ដោយផ្តោតលើ​ផលប្រយោជន៍​ជាតិ និង​កំណើននៃ​វិស័យ​ឯកជនជារួម។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីកំណែទម្រង់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសមត្ថភាពខ្ពស់ក្នុងការគាំទ្រតម្រូវការសម្រាប់ការធ្វើតេស្តវិភាគរបស់គណៈកម្មាធិការ, មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារដែលទើបនឹងសម្ពោធ, និងការខិតខំអភិវឌ្ឍស្តង់ដាជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី