SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោងអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិចំនួន៦ កំពុងធ្វើអាជីវកម្មខុសច្បាប់


គម្រោងអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិចំនួន៦ កំពុងធ្វើអាជីវកម្មខុសច្បាប់
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-14

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-14

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ គម្រោងអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិចំនួន៦ កំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ បើតាមការចុះផ្សាយរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ការប្រកបអាជីវកម្មខុសច្បាប់របស់គម្រោងទាំង៦នេះ អាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍របស់សាធារណជន។

គម្រោងទាំង ៦ខាងលើ រួមមាន៖ បុរី ហួតយាង មានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ,សំណង់ផ្ទះល្វែង តាំង ឆេងសុង ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, Crown Towers Condo SenSok នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងលំនៅដ្ឋាន លាភ សំណាង ទីតាំងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ គម្រោង បុរី រមនា ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងរំដួលវីឡា នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អំពាវនាវឱ្យសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងទាំង ៦ខាងលើ ដើម្បីជៀសវាងការប៉ះពាល់ ឬខាតបង់ប្រយោជន៍ណាមួយជាយថាហេតុ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការប្រកបអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី