SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា បន្តកំណើនសេដ្ឋកិច្ចក្នុងអត្រា៥,៩% ក្នុងឆមាសទី១ បើទោះបីសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងភាពមិនច្បាស់លាស់ក៏ដោយ


កម្ពុជា បន្តកំណើនសេដ្ឋកិច្ចក្នុងអត្រា៥,៩% ក្នុងឆមាសទី១ បើទោះបីសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងភាពមិនច្បាស់លាស់ក៏ដោយ
A+ A-

ភ្នំពេញ៖ ទោះបីសេដ្ឋកិច្ចកម្ពុជា ប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំង ក៏ប៉ុន្តែនៅឆមាសទី១នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នៅបន្តសម្រេចបានក្នុងអត្រា៥,៩% ដែលគាំទ្រដោយការកើនឡើង នៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម។ នេះបើយោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា (NBC)។

តាមរាយការណ៍ដ៏ដែល ក៏បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា មានអត្រាអតិផរណាកម្រិត៣,៥% ដែលបណ្តាលមកពីកំណើនថ្លៃក្រុមម្ហូបអាហារ និងអតិផរណាស្នូល ខណៈថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ។ ចំណែកអត្រាប្តូរប្រាក់ មានកម្រិតជាមធ្យម ៤.០១១ រៀលក្នុងមួយដុល្លារ ដោយប្រាក់រៀលបានឡើងថ្លៃ ១,៦% ធៀបនឹងគ្រាដូចគ្នា ឆ្នាំ២០២៤។

សម្រាប់សមតុល្យជញ្ជាំងទូទាត់ មាន អតិរេក ២៧៥,៥លានដុល្លារ ដែលគាំទ្រជាចម្បងដោយលំហូរចូលសុទ្ធ នៃគណនីហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ទុនបម្រុងអន្តរជាតិ បានកើនឡើងដល់ ២៤,៨ប៊ីលានដុល្លារ ដែលស្មើនឹង ៧,៥ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់។

ប្រព័ន្ធធនាគារ បន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្ម៧,៣% កំណើនឥណទាន ២,៩% និងកំណើនប្រាក់បញ្ញើ ១៤,៥%។ លើសពីនេះ កំណើនឥណទាន បន្តមានកម្រិតទាប ដូចឆ្នាំមុនដែរ ហើយឥណទានមិនដំណើរការបានកើនឡើងបន្តិចដល់ ៨,៣%។

ក្នុងស្ថានភាពនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានធ្វើសំវិធានធនគ្រប់គ្រាន់ ព្រមទាំងរក្សាបានភាពរឹងមាំ នៃដើមទុននិងកម្រិតខ្ពស់នៃសន្ទនីយភាព ដោយអនុបាតភាពគ្រប់គ្រាន់ នៃដើមទុនមានកម្រិត២២,៨% សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ និង ៣១,៦% សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ (ធៀបនឹងអត្រាអប្បបរមាកំណត់ដោយបទប្បញ្ញត្តិ ១៥%)។

ជាមួយគ្នានេះ អនុបាតសន្ទនីយភាពមានកម្រិត១៨៥% សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ (ធៀបនឹងអត្រាអប្បបរមាកំណត់ដោយ បទប្បញ្ញត្តិ ១០០%)។ ធនាគារជាតិនៃកម្ពុជា បានពង្រឹងការត្រួតពិនិត្យ តាមដាន និងវិភាគ ការវិវត្តនៃហានិភ័យនានា ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយនឹងភាគីពាក់ព័ន្ធ ក្នុងការជំរុញ ការផ្តល់ឥណទាន ការបន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599