SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ការបង្ហោះ Drone ក្នុងភូមិសាស្ត្រសៀមរាប ជាបណ្តោះអាសន្ន


រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ការបង្ហោះ Drone ក្នុងភូមិសាស្ត្រសៀមរាប ជាបណ្តោះអាសន្ន
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-31

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ជាបណ្តោះអាសន្ននូវការបង្ហោះអាកាសយានគ្មានមនុស្សបើក (ជ្រួន-Drone) ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីធានាឱ្យបាននូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងសុវត្ថិភាពសង្គម ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

សម្រាប់ការផ្តិតយករូបភាព និងវីដេអូ ផ្សព្វផ្សាយនានា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺលើកលែងតែមានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាបជាមុន។ រដ្ឋបាលខេត្តសៀមរាបថា ក្នុងករណីមានការបង្ហោះដ្រូន ដោយគ្មានការអនុញ្ញាតណាមួយនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងទម្លាក់ចុះភ្លាមៗ ដើម្បីបញ្ឈប់សកម្មភាព ដោយពុំមានសំណងរាល់ការខូចខាតនោះឡើយ។

លើសពីនេះទៅទៀត រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ រួមទាំងវិធានការរដ្ឋបាលនានា ដល់អ្នកបង្ហោះដ្រូនដោយគ្មានការអនុញ្ញាតផងដែរ។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងមកលេខ ០១៧ ៩៩០ ១៩៩, ០១២ ៨២៣ ៤៥១ និង០១២ ៥៦៤ ១៤១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី