2024-08-14
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-14
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក) បានបិទខ្ទប់ការចូលមើលគេហទំព័រ/អាសយដ្ឋានអាយភី(IP Address) សរុបចំនួន៩ ៧៧៧ ដែលផ្សព្វផ្សាយពីល្បែងស៊ីសងអនឡាញ រូបភាព វីដេអូអាសអាភាសកុមារ ព័ត៌មានក្លែងបន្លំ និងការបោកបញ្ឆោត។ និយ័តករទូរគមនាគមន៍ បានបញ្ជាក់ថា ការផ្សព្វផ្សាយមាតិកាខុសច្បាប់ទាំងនេះ នឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអ្នកប្រើសេវាទូរគមនាគមន៍។
ក្នុងចំណោមគេហទំព័រ/អាសយដ្ឋានអាយភីទាំង៩ ៧៧៧ មាន ៧ ៣២៣គេហទំព័រ/អាសយដ្ឋានអាយភី ដែលស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ បានបិទខ្ទប់នាពេលកន្លងមក។ ចំណែកគេហទំព័រខុសច្បាប់ចំនួន ១ ៩៦៥ ត្រូវបានបិទខ្ចប់ការចូលមើល កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ និងគេហទំព័រចំនួន ៤៨៩ផ្សេងទៀត ន.ទ.ក បានចាត់វិធានការបិទខ្ទប់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
និយ័តករទូរគមនាគមន៍ អំពាវនាវឱ្យសាធារណជនចូលរួមលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្ការខ្លួនពីអំពើខាងលើ តាមរយៈការរាយការណ៍មកកាន់លេខទូរសព្ទ ៦៧៨៩រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ប្រសិនបើទទួលបានការផ្សព្វផ្សាយសារ និងមាតិកាខុសច្បាប់ ឬដឹងអំពីករណីនៃការផ្សព្វផ្សាយទាំងនេះ។ តាមការចុះផ្សាយរបស់ ន.ទ.ក. រាល់ការរាយការណ៍របស់សាធារណជន ន.ទ.ក. នឹងរក្សាជាការសម្ងាត់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី