2025-07-19
ឃី ភារៈ
2025-07-19
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆបោកប្រាក់តាមរយៈការទិញផលិតផលតាមអនឡាញ គ្មានប្រភពច្បាស់លាស់ ដែលធ្វើឱ្យការបញ្ជាទិញពុំទទួលបានទំនិញ ឬសម្ភារ។ ក្រុមឆបោកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដោយបង្កើតគណនីបណ្តាញសង្គម និងគេហទំព័រក្លែងក្លាយ គឺដើម្បីធ្វើការផ្សព្វផ្សាយលក់ទំនិញ តាមរយៈគេហទំព័រនានាដូចជា Instagram, TikTok និង Facebook ជាដើម។
យោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ថ្មីៗនេះមន្ត្រីជំនាញ
បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោកក្រុមជនខិលខូច តាមរយៈការទិញទំនិញនៅលើបណ្តាញសង្គម ក្នុងនោះ ក្រុមឆបោក បានប្រើវិធីសាស្រ្តមួយចំនួន ដើម្បីបោកប្រាស់ជនរងគ្រោះឱ្យទិញទំនិញរួមមាន៖ ក្រុមឆបោកលក់សម្ភារ ឬទំនិញក្នុងតំលៃទាបជាងទីផ្សារ, មានសារសម្លេង និងការសរសេររៀបរាប់ពេញចិត្តទំនិញ, មានទីតាំង និងអាស័យដ្ឋានលក់ដូរច្បាស់លាស់, មិនត្រឹមតែប៉ុណ្ណោះ ជនខិលខូចបង្ហាញនូវរូបភាពវិក្ក័យបត្រភ្ជាប់និងរូបភាពសម្ភារទាំងនោះ ក្រោយពីចរចាគ្នារួចជនរងគ្រោះបានយល់ព្រមទិញទំនិញ។
បន្ទាប់មកក្រុមឆបោក បានផ្ញើរូបភាពសម្ភារ ដែលមានការសរសេរឈ្មោះ លេខទូរសព្ទ អាសយដ្ឋានជនរងគ្រោះ និងផ្ញើរូបភាពទំនិញទៅឱ្យជនរងគ្រោះ ដើម្បីមានការជឿជាក់។ ជនបោកប្រាសទាំងនោះ បានតម្រូវឱ្យជនរងគ្រោះផ្ទេរប្រាក់តាមរយៈ KHQR ឬតាមប្រព័ន្ធធនាគារឯកជននានា ក្រោយពីទទួលប្រាក់នោះរួចហើយ ពួកគេ នឹងធ្វើការ block chat ជនរងគ្រោះ ព្រមទាំងលុបចោលរាល់ការសន្ទនាទាំងអស់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញអនឡាញ ដោយត្រូវត្រួតពិនិត្យគេហទំព័រលក់ទំនិញអនឡាញឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ ហើយកុំធ្វើការវេរប្រាក់ មុនពេលមិនទាន់ទទួលបានទំនិញ។ ចំពោះ ករណីសង្ស័យ គួរសួររកបញ្ជាក់ទីតាំង និងទៅទិញទំនិញផ្ទាល់ និងត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីជួយស្វែងរកដំណោះស្រាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី