SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ADB និង FTB សហការគ្នាគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីបង្កើនហិរញ្ញវត្ថុពាណិជ្ជកម្ម នៅកម្ពុជា


ADB និង FTB សហការគ្នាគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីបង្កើនហិរញ្ញវត្ថុពាណិជ្ជកម្ម នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានសហការគ្នាគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីបង្កើនហិរញ្ញវត្ថុពាណិជ្ជកម្មនៅកម្ពុជា។ កិច្ចសហការនេះ ធ្វើឡើងនៅក្នុងកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ (TSCFP - Trade and Supply Chain Finance Program) កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ដើម្បីលើកកម្ពស់ការចូលរួមនៅក្នុងវិស័យនេះ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ យន្តការនេះ នឹងជួយដោះស្រាយគម្លាតទីផ្សារ ដោយផ្តល់ហិរញ្ញប្បទានតាមរយៈធនាគារដៃគូ ដើម្បីគាំទ្រដល់ពាណិជ្ជកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលតំណាងឱ្យ ៩៩% នៃសហគ្រាសទាំងអស់នៅកម្ពុជា។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB បានឱ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញវត្ថុពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នេះ ធនាគារ FTB មានគោលបំណងជួយសម្របសម្រួល និងពង្រីកការប្រកួតប្រជែងផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ ដល់អតិថិជន តាមរយៈការធ្វើខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម ការផ្គត់ផ្គង់រួមបញ្ចូលគ្នា និងប្រកបដោយចីរភាព។

ក្នុងនាមជាធនាគារដៃគូរបស់ TSCFP ធនាគារ FTB នឹងផ្តល់ការគាំទ្រដល់អតិថិជនជាសហគ្រិន និង MSME នៅកម្ពុជា ដោយអនុញ្ញាតឱ្យឧបករណ៍ហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលចេញដោយធនាគារ FTB ទទួលបានការធានាឥណទានពី TSCFP ។ ជំនួយនេះត្រូវបានរំពឹងថានឹងជួយបង្កើនចំនួនធនាគារអន្តរជាតិចូលរួមក្នុងទីផ្សារកម្ពុជា។

គួរបញ្ជាក់ថា ពាណិជ្ជកម្មគឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងផ្តល់ឱកាសបន្ថែមទៀត ដើម្បីពង្រីកការគាំទ្រសម្រាប់ជំនួញ និងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។ ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់ប្រទេស ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម ប្រមាណ ៣៦៣.២៨ លានដុល្លារចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី