SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ខ្សែររថភ្លើង Kiha183-182 សម្រាប់ដឹកអ្នកដំណើរភ្នំពេញ-ប៉ោយប៉ែតចំនួន ៤ទូ ដាក់បើកសាកល្បង


ខ្សែររថភ្លើង Kiha183-182 សម្រាប់ដឹកអ្នកដំណើរភ្នំពេញ-ប៉ោយប៉ែតចំនួន ៤ទូ ដាក់បើកសាកល្បង
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-27

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-27

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) បានបើកដំណើរការសាកល្បងខ្សែររថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើងភ្នំពេញ-ប៉ោយប៉ែត ចំនួន៤ទូ មាន Kiha183-4559, Kiha182-7561, Kiha182-7552 និង Kiha182-4558 ឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលវែង ក្នុងអំឡុងពេលជំងឺកូវីដ-១៩។

ការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរការបើកសាកល្បងរថភ្លើងជប៉ុនលើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីជាសារប្រាប់ដល់អ្នកដំណើរ ពីការដំណើរការឡើងវិញរបស់ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត)។ ក្រៅពីនេះ ការបើកសាកល្បង ក៏ធ្វើឡើងក្នុងគោលដៅឱ្យក្រុមការងារពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងសិក្សាលម្អិតលើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត។

ក្រសួងសាធារណការ បញ្ជាក់ថា ការបើកដំណើរការសាកល្បងនេះ ដើម្បីធានាសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែការដឹកជញ្ជូនទំនិញវិញ គឺបានធ្វើឡើងជាប្រចាំ ដោយមានការដឹកជញ្ជូន៣ជើង ក្នុងមួយសប្តាហ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី