SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CT Corp ក្រុមហ៊ុនសម្ព័ន្ធឥណ្ឌូនេស៊ី ដែលរកស៊ីលើវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងផ្សារទំនើប ចង់ វិនិយោគនៅកម្ពុជា


CT Corp ក្រុមហ៊ុនសម្ព័ន្ធឥណ្ឌូនេស៊ី ដែលរកស៊ីលើវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងផ្សារទំនើប ចង់ វិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-24

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-24

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូនេស៊ីដ៏ធំ មានឈ្មោះ CT Corp ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ពិសេសលើវិស័យហិរញ្ញវត្ថុ សួនកម្សាន្ត អចលនទ្រព្យ សណ្ឋាគារ និងផ្សារទំនើប មានបំណងបោះទុនវិនិយោគនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងបំណងវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុនខាងលើ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងបានលើកឡើងពីវិស័យសក្តានុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុនក្នុងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។ ក្នុងជំនួបពិភាក្សា សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដមបណ្ឌិត Chairul Tanjung បានផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលលើវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កសិកម្ម និងកសិ-ឧស្សាហកម្ម អប់រំ បច្ចេកវិទ្យា ទេសចរណ៍ សួនកម្សាន្ត សណ្ឋាគារ និងផ្សារទំនើបជាដើម។

លើសពីនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីគោលនយោបាយ វិធានការ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត ធានាបរិស្ថានធុរកិច្ច ការវិនិយោគ និងភាពប្រកួតប្រជែងរបស់វិនិយោគិនកម្ពុជា។ តាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ជំរុញឱ្យសម្ព័ន្ធក្រុមហ៊ុនខាងលើ បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី