SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រិនខ្មែរ នឹងបណ្តុះបណ្តាលស្តង់ដារសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ និងអន្តរជាតិដល់ SMEs


សហគ្រិនខ្មែរ នឹងបណ្តុះបណ្តាលស្តង់ដារសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ និងអន្តរជាតិដល់ SMEs
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ និងក្រុមហ៊ុន SGS Cambodia នឹងរៀបចំ «កម្មវិធីបណ្តុះបណ្តាលស្តង់ដារសុវត្ថិភាពចំណីអាហារ» ដល់សហគ្រាសធុនតូច និងមធ្យម(SMEs) ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋាននៃបទប្បញ្ញត្តិ នីតិវិធី និងគោលនយោបាយទាក់ទងនឹងស្តង់ដារសុវត្ថិភាព និងការគ្រប់គ្រងគុណភាពចំណីអាហារ។ នេះបើតាមការបញ្ជាក់របស់សហគ្រិនខ្មែរ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងកម្មវិធី ដែលនឹងប្រព្រឹត្តឡើងរយៈពេល៥ខែ ចាប់ពីខែសីហា ដល់ខែវិច្ឆិកានេះ នឹងផ្តល់ឱ្យសិក្ខាកាមដែលជា SMEs ក្នុងវិស័យចំណីអាហារនូវវិញ្ញាបនបត្របញ្ជាក់ស្ដង់ដារជាតិ និងអន្តរជាតិផ្សេងៗ និងឱកាសចែករំលែក រួមទាំងភ្ជាប់ទំនាក់ទំនងជាមួយដែគូឧស្សាហកម្មក្នុវិស័យចំណីអាហារនេះផងដែរ។ ក្រៅពីនេះ សិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍ ដូចជាចំណេះដឹងស្តង់ដារសុវត្ថិភាព និងការគ្រប់គ្រងគុណភាពចំណីអាហារជាមូលដ្ឋាននៅកម្ពុជា មានCS, GHP, HACCP និង ISO 22000 ជាដើម។

សហគ្រិនខ្មែរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតលើសេចក្តីផ្តើម និងសារសំខាន់នៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងគុណភាពចំណីអាហារ, លក្ខខណ្ឌតម្រូវមូលដ្ឋាននៃប្រព័ន្ធគ្រប់គ្រងសុវត្តិភាព និងគុណភាពចំណីអាហារ, បទប្បញ្ញត្តិជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ។ វគ្គបណ្តុះបណ្តាលនេះ នឹងបង្ហាញពីបញ្ហាប្រឈមនៃការអនុវត្តស្តង់ដារសុវត្ថិភាព និងគុណភាពនៅក្នុងឧស្សាហកម្មចំណីអាហារ និងដំណើរការស្នើសុំវិញ្ញាបនបត្របញ្ជាក់ស្ដង់ដារនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងគុណភាពចំណីអាហារផងដែរ។

ចំពោះ ម្ចាស់សហគ្រាសដែលអាចចូលរួមក្នុង «កម្មវិធីបណ្តុះបណ្តាលស្តង់ដារសុវត្ថិភាពចំណីអាហារ» នេះ គឺត្រូវតែជា SMEs ក្នុងវិស័យចំណីអាហារ, SMEs ដែលមានបំណងពង្រឹងសុវត្ថិភាព និងគុណភាពចំណីអាហារ និង SMEs ដែលមានបំណងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារដូចជា៖ GHP, HACCP និងISO ជាដើម។ ដោយឡែក សហគ្រិនដែលចង់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចចុះឈ្មោះតាមរយៈ https://forms.gle/mxSkZn2q6EYBnCTu6 ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ និងអាចស្វែងយល់ព័ត៌មានលម្អិតតាមរយៈ https://shorturl.at/TJ5J4៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី