2025-07-14
ទូច សូរិយា
2025-07-14
ទូច សូរិយា
ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០២៥ ការប្រមូលពន្ធនិងអាករ សម្រេចបាន ៦ ០០៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ១ ៤៧៨,២ លានដុល្លារ មានកំណើនចំនួន ១ ០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំណូលដែលសម្រចបាននេះ ត្រូវជាប្រមាណ ៥៨,៦% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លទ្ធផលនៃការប្រមូលពន្ធនិងអាករក្នុងខែមិថុនា ឆ្នាំ២០២៥ ទទួលបាន ១ ០២៣,៧ ប៊ីលានរៀល ស្មើនឹងប្រមាណ ២៥២,៨ លានដុល្លារ ថយចុះប្រមាណ ៧,១% ប្រៀបធៀបនឹងចំណូលខែឧសភា ឆ្នាំ២០២៥ និងកើនឡើង ១៤,៤% បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២៤។
បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤០,៧%, អាករពិសេសមានប្រមាណ ៣៥,១%, ពន្ធគយមានប្រមាណ ១៥,៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៣,៩% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,៤%។ ចំពោះ សមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,២%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,២%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៣,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៩%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី