2025-07-07
គិត បុប្ផា
2025-07-07
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត ក្រុមហ៊ុន Toyota Tsusho Manufacturing ពិចារណានាំយករថយន្ត EV ដើម្បីបង្កើនការចាប់យកឱកាសទីផ្សារ ជាពិសេសសម្រាប់ស្រទាប់យុវវ័យនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សាជាមួយ លោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងតំណាងមកពីក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ឯកឧត្តម សុខ ចិន្តាសោភា ក៏ជំរុញឱ្យក្រុមហ៊ុន យកចិត្តទុកដាក់បន្ថែម លើសេវាកម្មក្រោយពេលទិញ ដើម្បីបន្តជំរុញការប្រើប្រាស់យានយន្ត ប្រកបដោយទំនុកចិត្ត ព្រមទាំងជំរុញឱ្យក្រុមហ៊ុន បន្តពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការចូលរួមសំខាន់របស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគ បង្កើតឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងជំនាញផងដែរ។ លោក Harada Shigeru លើកឡើងពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ដំណើរការអាជីវកម្ម និងផែនការសកម្មភាពរបស់ខ្លួននៅកម្ពុជា ដូច្នេះថា៖ «បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការសម្ពោធជាផ្លូវការនូវរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនបានផ្គុំដំឡើងរថយន្ត Hilux (Pick up) និង Forturner (SUV) ប្រមាណជិត ២ពាន់គ្រឿង និងបានបង្កើតឱកាសការងារជាច្រើនកន្លែង»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota Tsusho Manufacturing គ្រោងដាក់ដំណើរការ Toyota Academy ជាផ្លូវការ ក្នុងពេលខាងមុខនេះ ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្ស និងជំនាញក្នុងវិស័យមេកានិក និងយានយន្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី