2025-07-03
គិត បុប្ផា
2025-07-03
គិត បុប្ផា
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះប្រតិបត្តិករទូរសព្ទចល័តណា ដែលប្រព្រឹត្តខុស ពាក់ព័ន្ធនឹងការផ្ញើសារខ្លី (Short Message Service-SMS) ដែលបានធ្វើឱ្យមានការភាន់ច្រឡំដល់អ្នកប្រើប្រាស់។
បើតាមសេចក្តីជូនដំណឹងរបស់ និយ័តករទូរគមនាគមន៍ ការធ្វើឱ្យមានការភាន់ច្រឡំតាមរយៈការផ្ញើសារខ្លីនោះ មានដូចជា៖ ១. ការជំរុញឱ្យអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ក្នុងគណនី ដើម្បីអាចបន្តសុពលភាព គណនីគោល គម្រោង ឬសេវាកម្មផ្សេងៗ ខណៈពេលដែលគណនីគោល ឬគម្រោង ឬសេវាកម្ម រួមទាំងទិន្នន័យអ៊ីនធឺណិត កំពុងមានសុពលភាពនៅឡើយ។
២. ការផ្ញើសារខ្លី មានភាពយឺតយ៉ាវពាក់ព័ន្ធនឹងព័ត៌មានអំពីគម្រោង ឬសេវាកម្មនានា ឬរយៈពេលសុពលភាព នៃគម្រោង ឬសេវាកម្ម បន្ទាប់ពីអ្នកប្រើប្រាស់បានបញ្ចូលទឹកប្រាក់ក្នុងគណនីគោល ឬបានបន្តឡើងវិញដោយជោគជ័យនូវតម្រោង ឬសេវាកម្ម។ ៣. ការផ្ញើសារខ្លីបញ្ជាក់សុពលភាព ឬលក្ខខណ្ឌនានា នៃការប្រើប្រាស់គម្រោង ឬសេវាកម្មណាមួយ ខណៈពេលដែលអ្នកប្រើប្រាស់ពុំធ្លាប់បានភ្ជាប់ការប្រើប្រាស់គម្រោង ឬសេវាកម្មនោះ ពីមុនសោះឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី