2024-09-02
ទូច សូរិយា
2024-09-02
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ធ្វើនៅខេត្តស្ទឹងត្រែងទទួលបានគម្រោងជាច្រើនកំពុងកើតមាន ដូចជា៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធ, គម្រោងកសាងអាងប្រព្រឹត្តិកម្ម, គម្រោងធ្វើទីលានចាក់សំរាម ដែលមានថវិកាជាង ៥លានដុល្លារ និងគម្រោងមួយចំនួនទៀត កើតចេញអំពីថវិកាជំនួយរបស់ធនាគារពិភពលោក និងប្រទេសជប៉ុន។
អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់សមាគមអ្នកនិពន្ធខ្មែរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ថា៖ « តាំងពីឆ្នាំ១៩៩៩មក កម្ពុជាយើងបានចាប់ផ្តើមពិនិត្យ សិក្សា និងបានចុះហត្ថលេខាក្នុងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV) ដែលជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួនដោយឈរនៅលើការងាររួម មិនមែនការអភិវឌ្ឍន៍ប្រទេសរួមគ្នានោះទេ»។
ឯកឧត្តម សរ សុពុត្រា បានលើកឡើងថា ព្រំប្រទល់របស់ប្រទេសនីមួយៗ គឺត្រូវបានកំណត់ដោយច្បាប់អន្តរជាតិ មិនមែនរាជរដ្ឋាភិបាលនៃប្រទេសណាមួយ អាចកាត់ឱ្យប្រទេសណាមួយនោះទេ។ ជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា បានអំពាវនាវឱ្យសាធារណជនជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សូមអញ្ជើទស្សនាវីដេអូឃ្លីបខ្លី ដែល ឯកឧត្តម សរ សុពុត្រា ពន្យល់ដល់សមាគមអ្នកនិពន្ធខ្មែរ ក្នុងដំណើរទស្សនកិច្ចទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី ក្រចេះ និងមណ្ឌលគិរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤ តទៅ៖
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី