SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលិតផលដែលផលិតនៅកម្ពុជា ទទួលស្គាល់ទូទាំងសកលលោក


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលិតផលដែលផលិតនៅកម្ពុជា ទទួលស្គាល់ទូទាំងសកលលោក
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ បច្ចុប្បន្ន ផលិតផលមួយចំនួន ដែលផលិតនៅកម្ពុជា ដូចជា សម្លៀកបំពាក់ និងកង់ មានការទទួលស្គាល់ទូទាំងសកលលោក ដោយសារគុណភាព និងតម្លៃដែលមានភាពប្រកួតប្រជែង។ បើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការទទួលស្គាល់ផលិតផលកម្ពុជានេះ បានបង្ហាញឱ្យឃើញពីវត្តមានកាន់តែខ្លាំងឡើងរបស់កម្ពុជា លើទីផ្សារអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ក្រោមមូលបទ«បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ថា យុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ ក្នុងតំបន់ និងសកលលោក ដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន RCEP និង WTO ធ្វើឱ្យកម្ពុជាក្លាយទៅជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយ នៅក្នុងទីផ្សារសកលដែលពោរពេញដោយជវភាព។

បើតាមការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រប្រទេសបូក (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ។ ជាពិសេស ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យមឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រនេះ កម្ពុជាក៏បានអនុម័តច្បាប់ស្តីពី ការវិនិយោគនៃកម្ពុជា ដើម្បីផ្តល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពគួរឱ្យទាក់ទាញ ព្រមទាំងការលើកទឹកចិត្តជាច្រើនដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ។

«កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤» ធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូ ក្នុងការលើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌។ វេទិការនេះ ក៏ជាសក្តានុពលបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន ដៃគូសកល និងជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាងមុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី