2024-12-23
ទូច សូរិយា
2024-12-23
ទូច សូរិយា
ភ្នំពេញ៖ យោងតាមមាត្រា១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ២០២៣ បានចែងពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ដូចជា៖ អ្នកជាប់ពន្ធមានសិទ្ធិ រួមមានទទួលបាននូវការរក្សាទុកជាការសម្ងាត់ និងត្រូវយកមកប្រើប្រាស់តែក្នុងគោលដៅដែលមានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធដារ នូវព័ត៌មាននានាទាក់ទងនឹងកិច្ចការអាជីវកម្មរបស់ខ្លួនដែលបានផ្ដល់ឱ្យរដ្ឋបាលសារពើពន្ធ។
បើតាមព្រឹត្តិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកជាប់ពន្ធមានសិទ្ធិ ទទួលព័ត៌មានជាប្រចាំអំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធ, ទទួលព័ត៌មានអំពីសិទ្ធិរបស់ខ្លួន រួមទាំងសិទ្ធិក្នុងការប្តឹងតវ៉, ប្ដឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ និងបង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារ។
ជាមួយគ្នានេះ អ្នកជាប់ពន្ធមានកាតព្វកិច្ច ដូចជា៖ ចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ, ដាក់លិខិតប្រកាសសារពើពន្ធ និងផ្ដល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ, បង់ពន្ធតាមកាលបរិច្ឆេទកំណត់ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ, កាន់កាប់ ថែរក្សា និងត្រូវបង្ហាញបញ្ជី លិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ។ អ្នកជាប់ពន្ធមានកាតព្វកិច្ច ត្រូវបង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ ពិសេសបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗទៀតដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទ ឬដែលរដ្ឋបាល សារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី