SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-បារាំង បានចុះ MOU ចំនួន០៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច


កម្ពុជា-បារាំង បានចុះ MOU ចំនួន០៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-17

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-17

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-បារាំង បានចុះអនុស្សរណៈយោគយល់ (MOU) ចំនួន០៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងប្រទេសនិយាយភាសាបារាំង ពិសេស ជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចផ្សេងៗទៀត។

តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ ការចុះ MOU ចំនួន ០៦ រួមមាន៖ ១. អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF), ២. អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle, ៣. អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail។

ចំណែក អនុស្សរណៈយោគយល់ទី៤ គឺការអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន OCIC និង Aloest Productions, ៥. អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact តំណាងដោយក្រុមហ៊ុន Ecole 42, និង៦. អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។ ការផ្សាយដដែល បានឱ្យដឹងថា គណៈប្រតិភូពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599