SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ភូមិម្ហូបខ្មែរ និងភូមិមួយផលិតផលមួយ» នឹងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារ និងពិធីឆ្លងឆ្នាំសកលនៅក្រុងបាត់ដំបង រយៈពេល៣ថ្ងៃ


«ភូមិម្ហូបខ្មែរ និងភូមិមួយផលិតផលមួយ» នឹងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារ និងពិធីឆ្លងឆ្នាំសកលនៅក្រុងបាត់ដំបង រយៈពេល៣ថ្ងៃ
A+ A-

ភ្នំពេញ៖ ដើម្បីអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលបានចុះបញ្ជី«បណ្ដាញទីក្រុងច្នៃប្រតិដ្ឋ»របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំឱ្យមានពិធីពិព័រណ៍ម្ហូបអាហារ ព្រមគ្នាជាមួយនឹងកម្មវិធីឆ្លងឆ្នាំសាកល ២០២៣ ឈានចូល ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូខាងមុខ។

ព្រឹត្តិការណ៍ចុងឆ្នាំរបស់រដ្ឋបាលខេត្តបាត់ដំបងនោះ មានស្តង់ពិព័រណ៍របស់ភូមិម្ហូបខ្មែរ, ពិព័រណ៍ម្ហូបអាហារ និងផលិតផលមន្ទីរ អង្គភាព ក្រុងស្រុកទូទាំងខេត្ត, ពិព័រណ៍ម្ហូបអាហារអ្នកបាត់ដំបង, ពិព័រណ៍ភូមិមួយផលិតផលមួយ, ការសម្តែងសិល្បៈ និងប្រគុំតន្រ្តីខ្នាតយក្ស ព្រមទាំងពិធីបាញ់កាំជ្រួច។ល។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃ០៥ ខែធ្នូនេះ បានបញ្ជាក់ឱ្យដឹងថា ការចូលរួមតាំងពិព័រណ៍ម្ហូបនេះ មិនមានការបង់ថ្លៃតូបឡើយ ខណៈដែលមន្ទីរទេសចរណ៍ ប្រាប់ដល់អាជីវករដែលមានចំណាប់អារម្មណ៍លក់ដូរនៅស្តង់ពិព័រណ៍ម្ហូបអាហារ ឬភូមិម្ហូបខ្មែរ អាចទៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ឬ តាមរយៈលេខទូរស័ព្ទ 070 711 007 (Telegram) ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី