SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តរតនគិរី នឹងមានព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ ឆ្នាំ២០២៥ នៅថ្ងៃចន្ទ ទី៣០ មិថុនា


ខេត្តរតនគិរី នឹងមានព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ ឆ្នាំ២០២៥ នៅថ្ងៃចន្ទ ទី៣០ មិថុនា
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី និងមន្ទីរទេសចរណ៍ខេត្ត សហការរៀបចំពិធីបើកព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ ឆ្នាំ២០២៥ ក្នុងគោលបំណងលើកស្ទួយមុខម្ហូបរបស់ជនជាតិដើមភាគតិច ខេត្តរតនគិរី ព្រមទាំងជំរុញចលនាភ្ញៀវទេសចរជាតិ នារដូវកាលបៃតង តំបន់ភូមិភាគឦសាន្តខេត្តរតនគិរី។

កម្មវិធី ដែលនឹងរៀបចំនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៖៣០នាទីរសៀល នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុងនេះ នឹងមានការដាក់តាំងបង្ហាញនូវសម្លចាណាង ដើម្បីភ្លក់រស់ជាតិដើមដោយសេរី, ការសម្តែងនូវសិល្បៈរបាំប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច, ការប្រគុំតន្ត្រី និងកម្មវិធីសប្បាយៗ រួមទាំងការដាក់តាំងបង្ហាញនូវផលិតផលផ្លែឈើជាច្រើន ប្រភេទរបស់ខេត្តរតនគិរី។ នេះបើតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តរតនគិរី៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599