2025-06-25
ឃី ភារៈ
2025-06-25
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា-ស្វីស ឯកភាពពិចារណាបង្កើតយន្តការជំរុញពាណិជ្ជកម្មបន្ថែមទៀត ជាមួយនឹងការជំរុញភាពជាដៃគូអាជីវកម្ម និងអាជីវកម្ម តាមរយៈបន្តកិច្ចពិភាក្សាពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ។ នេះបើតាមសេចក្តីប្រកាស ស្តីពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសនៃសហព័ន្ធស្វីស។
ក្នុងការធ្វើជាសហប្រធាន នៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ ដឹកនាំដោយឯកឧត្តម យួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងឯកឧត្តមឯកអគ្គរដ្ឋទូត ហែនរីហ្ស ឆេលិនបែក រដ្ឋលេខាធិការទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសស្វីស កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម យួន ផុនរតនៈ បានស្នើឱ្យភាគីទាំងពីរឱ្យបន្តកិច្ចសន្ទនាជាប្រចាំ និងជំរុញឱ្យមានកិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត ដែលបានទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីឯកឧត្តមឯកអគ្គរដ្ឋទូត ហែនរីហ្ស ឆេលិនប៊ែក។
បន្ថែមលើនេះ ឯកឧត្តម យួន ផុនរតនៈ បានអរគុណដល់ប្រទេសស្វីស សម្រាប់ការផ្តល់ជំនួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ដែលបានដើរតួយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តម យួន ផុនរតនៈ បានគូសបញ្ជាក់អំពីកិច្ចការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃប្រកបដោយគុណភាពខ្ពស់ជូនដល់កុមារ និងស្ត្រីកម្ពុជា តាមរយៈដែលបានលះបង់កម្លាំងកាយចិត្ត ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក របស់លោកវេជ្ជបណ្ឌិត បឺត រីជន័រ។
ទន្ទឹមនឹងនេះ ទោះទំហំពាណិជ្ជកម្មរវាងកម្ពុជា-ស្វីស នៅមានការប្រែប្រួលនៅឡើយ សហប្រធានទាំងពីរ បានពិភាក្សាសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹង វិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សហប្រធានទាំងពីរ ក៏បានពិភាក្សាបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា សុខាភិបាល អភិបាលកិច្ច វិមជ្ឈការ កសិកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះមីន ជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ រួមមានអាស៊ាន និងអង្គការសហប្រជាជាតិផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី