SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្ដេចតេជោ ស្នើឱ្យជប៉ុនជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ


សម្ដេចតេជោ ស្នើឱ្យជប៉ុនជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ
A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យជប៉ុន ជួយដោះស្រាយជម្លោះកម្ពុជា និងថៃ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលជាជំហររបស់កម្ពុជា ដោយចង់បាន ការដោះស្រាយដោយតុលាការអន្តរជាតិ។ សម្ដេចតេជោ លើកឡើងដូច្នេះ ក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពបញ្ហាពិតប្រាកដ រវាងកម្ពុជា-ថៃ ដែលកំពុងកើតមានឡើង ដោយសម្ដេចតេជោ បានពន្យល់ទៅកាន់មេបញ្ជាការទ័ពជើងគោកជប៉ុន ថា ទាហានថៃ ឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជា បន្ទាប់មកថៃសម្រេចបិទច្រកព្រំដែនជាឯកតោភាគីជាដើម និងសកម្មភាពជាច្រើនទៀត ដែលថៃ បានរំលោភមកកាន់កម្ពុជាជាបន្តបន្ទាប់ ដែលជាផ្នែកមួយ តម្រូវឱ្យកម្ពុជា ត្រូវតែមានវិធានការទប់ស្កាត់ និងការឆ្លើយតបត្រឡប់ទៅវិញ។

ពាក់ពន្ធ័នឹងបញ្ហានេះ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ ឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន ថាជំហររបស់កម្ពុជា គឺចង់ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការនៃការចរចាទ្វេភាគី និងការដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺការដោះស្រាយដោយយកតុលាការអន្តរជាតិ ICJ។ ជាមួយគ្នានេះឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន ក៏បានចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់ យុទ្ធជនកម្ពុជា អំឡុងបញ្ហាព្រំដែនកម្ពុជា-ថៃ។ នាយឧត្តមសេនីយ៍ Morishita Yasunori បានចាត់ទុកដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះ នឹងជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ព្រមទាំងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ រវាងកងទ័ពវិស័យការពារជាតិ នៃប្រទេសទាំងពីរផងដែរ។ នេះបើយោងតាមការចុះផ្សាររបស់ សម្ដេចតេជោ ហ៊ុន សែន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី