2025-06-13
គិត បុប្ផា
2025-06-13
គិត បុប្ផា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបិទការនាំចូលទំនិញពីថៃ ក្នុងករណីភាគីថៃ មិនព្រមបើកច្រកព្រំដែន ដែលខ្លួនបិទជាឯកតោភាគី។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងដូច្នេះថា៖ «នេះជាឱកាសបង្កើនការគាំទ្រដល់កសិផលក្នុងស្រុក»។
បើតាមមតិយោបល់របស់ ឯកឧត្តម ឃឹម ហ្វីណង់ ដែលបានចែករំលែកលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ចំពោះដំណាំពោត និងដំឡូងមី ត្រូវជំរុញកែច្នៃឱ្យទៅជាធាតុចូលសម្រាប់ផលិតកម្មចំណីសត្វ ដើម្បីបម្រើឱ្យអនុវិស័យចិញ្ចឹមត្រី-សត្វក្នុងស្រុកវិញ ហើយនេះក៏ជាឱកាសដ៏មានសក្តាពុលធំផងដែរ។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យកម្ពុជា ត្រៀមទិញទំនិញ ដែលភាគច្រើនជាកសិផលរបស់ប្រជាជនធ្លាប់លក់ឱ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី