SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសន្ទនាជាមួយកសិករម្នាក់ដែលជាម្ចាស់ចម្ការកៅស៊ូ និងចន្ទី នៅក្នុងតំបន់អភិវឌ្ឍន៍ CLV


សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសន្ទនាជាមួយកសិករម្នាក់ដែលជាម្ចាស់ចម្ការកៅស៊ូ និងចន្ទី នៅក្នុងតំបន់អភិវឌ្ឍន៍ CLV
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបសន្ទនាផ្ទាល់ជាមួយប្រជាកសិករម្នាក់ ដែលប្រកបរបរដាំដំណាំកៅស៊ូ ក្នុងទំហំផ្ទៃដី ១ហិកតា និងស្វាយចន្ទី លើផ្ទៃដី ១ហិកតា នៅតាមបណ្ដោយផ្លូវជាប់ព្រំដែន ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV)។

កសិករម្នាក់ដែលកំពុងបង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែននោះ បានលើកឡើងថា ក្នុងរយៈពេល ៨ឆ្នាំដែលគាត់ដាំដំណាំកៅស៊ូនេះ គឺបានជាជ័រកៅស៊ូចំនួន ៣ឆ្នាំមកហើយ។ កសិករ ក៏បានបញ្ជាក់ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ពីការសប្បាយចិត្តរបស់គាត់ ដែលឆ្នាំនេះកៅស៊ូបានឡើងថ្លៃល្អ និងឆ្នាំកន្លងទៅទាំងកៅស៊ូ និងស្វាយចន្ទីក៏បានតម្លៃល្អសម្រាប់គាត់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសំណេរនៅលើគណនីហ្វេសប៊ុករបស់សម្តេចយ៉ាងដូច្នេះថា៖ «កសិករម្នាក់នេះបានប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច ដោយដាំទាំងដំណាំកៅស៊ូ និងស្វាយចន្ទី ក្នុងករណីដំណាំមួយធ្លាក់ថ្លៃនៅឆ្នាំខ្លះ ក៏អាចមានដំណាំមួយទៀតនៅទប់ទល់បាន»។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវឯកសារពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) តាមរយៈតំណភ្ជាប់ https://www.moc.gov.kh/document-category/official-document កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ការបង្ហាញជាសាធារណៈនេះ គឺដើម្បីឱ្យសាធារណជនស្វែងយល់បានច្បាស់អំពីអត្ថន័យ ខ្លឹមសារ និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ ដែលជួយដល់ការរីកចម្រើនសេដ្ឋកិច្ច-សង្គម និងរួមចំណែកលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់CLV ឱ្យកាន់តែប្រសើរឡើង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី