SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងព័ត៌មាន ជំរុញឱ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល


ក្រសួងព័ត៌មាន ជំរុញឱ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល
A+ A-

ភ្នំពេញ៖ ក្រសួងព័ត៌មាន ជំរុញឱ្យមានបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយកន្លងមកមានការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឈ្មោះ LIVA BALANCE និងឱសថផ្សេងៗទៀត ដោយប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាព។

ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផលអវិជ្ជមាន នៃការប្រើប្រាស់ផលិតផលបំប៉នសុខភាព និងឱសថ ដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មាន បានស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ដែលលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE បញ្ឈប់និងលុបមាតិកា ដែលបានផ្សព្វផ្សាយកន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

បន្ថែមលើនេះ ក្រសួងព័ត៌មាន ជំរុញឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយផលិតផលឱសថទាំងអស់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជីកា និងមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី