SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី«ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់


រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី«ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី «ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងគោលដៅកំណត់បែបបទ និងនីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មាន។ ការកំណត់អត្តសញ្ញាណនេះ គឺដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចចូលរួមពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

អនុក្រឹត្យខាងលើនេះ មានវិសាលភាពអនុវត្តចំពោះការចុះឈ្មោះសហគ្រាសធុនមីក្រូ កម្មករ និយោជិតនៃ សហគ្រាសធុនមីក្រូ កម្មករនិយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដើម្បីបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការស្នើសុំការចុះឈ្មោះ បុគ្គលស្នើសុំត្រូវផ្តល់ព័ត៌មានអំពីអត្តសញ្ញាណ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអប់រំ រូបថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម រូបថតផ្ទៃមុខ រូបថតផ្ទៃមុខជាមួយទីតាំងអាជីវកម្ម រូបថតសកម្មភាពអាជីវកម្ម និងព័ត៌មានផ្សេងៗ ដែលត្រូវកំណត់លម្អិតក្នុងនីតិវិធីប្រតិបត្តិស្តង់ដារបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។

ព័ត៌មាន និងឯកសារតម្រូវទាំងអស់ ត្រូវបំពេញ ឬបញ្ចូលទៅក្នុង «ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងទម្រង់អេឡិចត្រូនិកដោយបុគ្គលស្នើសុំផ្ទាល់ តាមរយៈកម្មវិធីទូរស័ព្ទដៃCam-IE ដែល អាចទាញយកបានលើ App Store ឬGoogle Play Store ឬគេហទំព័រwww.informal.digitaleconomy.gov.kh ឬដោយភ្នាក់ងារចុះឈ្មោះអាចស្វែងរកបាននៅក្នុងគេហទំព័រwww.informal.digitaleconomy.gov.kh។ ការស្នើសុំការចុះឈ្មោះឬការផ្តល់សេវាស្នើសុំការចុះឈ្មោះដោយភ្នាក់ងារចុះឈ្មោះ គឺមិនមានការយកកម្រៃសេវាឡើយ។

ពាក់ព័ន្ធនឹងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាស្ថាប័នគោលមានសមត្ថកិច្ចដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងមានសិទ្ធិចេញវិញ្ញាបនបត្រ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ចំណែកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ជាប្រតិបត្តិករផ្ទាល់ឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាមួយគ្នានេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការទទួល ក៏ត្រូវត្រួតពិនិត្យនិងឆ្លើយតបពាក្យស្នើសុំចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នេះបើតាមអនុក្រឹត្យ ស្តីពី «ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី