2025-06-05
គន ម៉េងហុង
2025-06-05
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្នើឱ្យឯកឧត្តម វ៉ាង ឈីងស៊ាន (WANG QING XIAN) អភិបាលខេត្តអានហ៊ួយ ប្រទេសចិន រៀបចំតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តអានហ៊ួយមកខេត្តព្រះសីហនុ និងជំរុញភ្ញៀវទេសចរណ៍ ពិសេសវិនិយោគិនខេត្តអាហ៊ួយមកបណ្តាក់ទុនវិនិយោគ និងធ្វើដំណើរកម្សាន្តនៅខេត្តព្រះសីហនុបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង ឈីងស៊ាន បានទទួលយកសំណើរបស់ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម។ ជាមួគ្នាននេះ ឯកឧត្តម វ៉ាង ឈីងស៊ាន នឹងខិតខំជំរុញការរៀបចំជើងហោះហើរត្រង់ពីខេត្តអានហ៊ួយមកកាន់ខេត្តព្រះសីហនុផងដែរ។
ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម ជាដើម៕
នាំមកជូនដោយ