2025-06-01
ឃី ភារៈ
2025-06-01
ឃី ភារៈ
ភ្នំពេញ៖ រដ្ឋាភិបាលឌីជីថល ជាតួអង្គត្រូវការជាចាំបាច់ក្នុងការរៀបចំសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមានន័យថា រាជរដ្ឋាភិបាល ត្រូវឈានមុខគេក្នុងការប្រើប្រាស់ឌីជីថលម្យ៉ាង ដើម្បីបង្កើតឱ្យមានតម្រូវការផ្ទាល់ និងម្យ៉ាងទៀតដើម្បីឱ្យធុរជន និងប្រជាពលរដ្ឋចាប់យកវិស័យឌីជីថល។ ដោយសារវិស័យសាធារណៈមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ, ការធ្វើឌីជីថលូបនីយកម្មនៃសេវាសាធារណៈ និងការធ្វើបរិវិត្តកម្មប្រព័ន្ធសេវាសាធារណៈ ត្រូវឈរលើមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
សម្រាប់កម្ពុជា រាជរដ្ឋាភិបាល បានអនុវត្តនូវកម្មវិធី និងគំនិតផ្តួចផ្តើមមួយចំនួនក្នុងការធ្វើបរិវិត្តកម្មឌីជីថលនូវប្រព័ន្ធរដ្ឋបាលសាធារណៈ និងសេវាសាធារណៈជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្តី ការធ្វើបរិវិវត្តកម្មឌីជីថលប្រព័ន្ធសាធារណៈស្ថិតនៅក្នុងល្បឿនមួយ ដែលយឺតធៀបនឹងកម្រិតមធ្យមនៅក្នុងអនុតំបន់ តំបន់និងសកល។ នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល មានភាពចាំបាច់ដែលត្រូវពន្លឿនការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចការកែទម្រង់ពាក់ព័ន្ធ ដើម្បីសម្របខ្លួនទៅនឹងបរិវត្តកម្មឌីជីថលផង និងលើកកម្ពស់ការចូលរួមពីសំណាក់អ្នកប្រើប្រាស់ផង សំដៅប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល។
ដូច្នេះដើម្បីជំរុញរបៀបវារៈ នៃការកែទម្រង់របស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យា និងបង្កើតបរិយាកាសប្រកបដោយបរិយាបន្នកម្មមួយក្នុងការអភិវឌ្ឍ និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលអាចគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវបេសកកម្មលើបរិវិត្តកម្មឌីជីថល និងការពង្រីកបន្ថែមដើម្បីគាំទ្រដល់ធុរកិច្ច និងប្រជាពលរដ្ឋ, រាជរដ្ឋាភិបាល ផ្តោតការកសាងរដ្ឋាភិបាលឌីជីថល លើទិដ្ឋភាព៣ រួមមាន៖ រដ្ឋាភិបាល និងសេវាសាធារណៈឌីជីថល តាមរយៈការបន្តផ្តល់ភាពជាម្ចាស់ និងការទទួលខុសត្រូវ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នសំខាន់ៗ និងការកសាងស្តង់ដា បច្ចេកទេសរួមសម្រាប់ការអនុវត្តនៅតាមក្រសួង-ស្ថាប័ន, គន្លឹះជំរុញការអនុវត្តឌីជីថល និងអភិបាលកិច្ចផ្អែកលើទិន្នន័យ៕
ប្រភពពី៖ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី