2025-05-27
គិត បុប្ផា
2025-05-27
គិត បុប្ផា
ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ពុជា៤.០ និងសហភាពសហព័ន្ធយុវជនកម្ពុជា និងបើក «វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល» ឱ្យសាធារណជន សិក្សាដោយឥតគិតថ្លៃ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រកម្ពុជា ៤.០។
ក្នុងវគ្គសិក្សា ដែលមានរយៈពេល ១៥ម៉ោង នៅទីតាំងផ្ទាល់នោះ សាធារណជន នឹងទទួលបានចំណេះដឹងការធ្វើទីផ្សារតាមរយៈសារអេឡិចត្រូនិក (Email Marketing), ការធ្វើទីផ្សារតាមរយៈយូធ្យូប (YouTube Marketing), ការធ្វើទីផ្សារតាមរយៈបណ្តាញហ្វេសប៊ុក (Facebook Marketing), ធ្វើទីផ្សារតាមរយៈបណ្តាញអ៊ីនស្តារក្រាម (Instagram Marketing) និងការបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនស្វែងរក (Search Engine Optimization)។
វគ្គសិក្សាខ្លីពីអក្ខរកម្មឌីជីថល នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨ព្រឹក នៅ https://maps.app.goo.gl/PiYBJpcEDbqfQ9bPA ដោយក្នុងនោះសាធារណជន អាចចុះឈ្មោះចូលរៀន ត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧យប់ តាមរយៈតំភ្ជាប់ https://forms.gle/vAbesSXTDmw7z4j46 ។ សាធារណជន អាចទាញយកកាលវិភាគសិក្សាតាមតំណភ្ជាប់ https://shorturl.at/Aoqic និងព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់លេខ ០៨១ ៧៣៩ ៩៨៦ ឬអ៊ីម៉ែល [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី