2026-02-09
ទូច សូរិយា
2026-02-09
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពាំនាំនូវឱកាសការងារជាង ៣ពាន់កន្លែង ដល់ប្រជាពលរដ្ឋនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ តាមរយៈវេទិកាការងារ សន្តិសុខសង្គម (ប.ស.ស.) និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វេទិកាការងារដែលរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលក្រសួងបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ខណៈដែលបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៦ ០១៧ កន្លែងកំពុងរង់ចាំផ្តល់ជូននៅទូទាំងប្រទេស។
ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការជ្រើសរើសចាប់យកឱកាសការងារក្នុងស្រុក គឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ព្រមទាំងចៀសផុតពីបញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងជាពិសេសគឺការបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។
ក្នុងវេទិកាការងារនៅខេត្តបាត់ដំបងនេះ គឺមានការចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់ពីសំណាក់រោងចក្រ សហគ្រាស និងសិប្បកម្មចំនួន ៧ រួមមាន៖ សិប្បកម្មសានពៅ, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌី, រោងចក្រ អាយឌាលហ្វើនឈ័រ ឯ.ក., រោងចក្រ អ ហូម ហ្វើនីស៊ីង ឯ.ក., ក្រុមហ៊ុន ថាកូ អាហ្រ្គី, ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស, ក្រុមហ៊ុន បៃ ស៊ីងសេង, និង ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ (ដែលជ្រើសរើសទៅបំពេញការងារនៅប្រទេសជប៉ុន)៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី